ព្រះត្រៃបិដក ភាគ ៨៧
[៣៩៦] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៧] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
ID: 637825387450549915
ទៅកាន់ទំព័រ៖