ព្រះត្រៃបិដក ភាគ ៨៧

 [៣៩៨] មនាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង មនាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។
 [៣៩៩] ចក្ខា​យតនៈ នឹង​មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [៤០០] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៤០១] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ឃានាយតនៈ របស់​សត្វ​ជា​រូ​បាវ​ចរៈ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខា​យតនៈ
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637825387775862684
ទៅកាន់ទំព័រ៖