ព្រះត្រៃបិដក ភាគ ៨៧
[៤០៦] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងអសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៧] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
ID: 637825388546335939
ទៅកាន់ទំព័រ៖