ព្រះត្រៃបិដក ភាគ ៨៧
[៤០៨] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៤០៩] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637825388794774038
ទៅកាន់ទំព័រ៖