ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៤១០] មនាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ មនាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព នឹង​មិនកើត​ឡើង​ផង ធម្មាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៤១១] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង សោតាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ សោតាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ សោតាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខា​យតនៈ កើតឡើង​ផង។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637825389028701381
ទៅកាន់ទំព័រ៖