ព្រះត្រៃបិដក ភាគ ៨៧
[៤១២] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង។
[៤១៣] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង។
ID: 637825389299326419
ទៅកាន់ទំព័រ៖