ព្រះត្រៃបិដក ភាគ ៨៧

 [៤១៤] រូបាយតនៈ របស់​សត្វ​ណា កើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ច្យុត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង រូបាយតនៈ កើតឡើង​ផង។
 [៤១៥] មនាយតនៈ របស់​សត្វ​ណា កើតឡើង ធម្មាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ច្យុត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង មនាយតនៈ កើតឡើង​ផង។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637825389543233086
ទៅកាន់ទំព័រ៖