ព្រះត្រៃបិដក ភាគ ៨៧

 [៤១៨] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​រូបាវចរ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចូល​ទៅកាន់​កាមាវចរ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ឃានាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចូល​ទៅកាន់​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខា​យតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
 [៤១៩] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637825390021837698
ទៅកាន់ទំព័រ៖