ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២០] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង
ID: 637825390263422217
ទៅកាន់ទំព័រ៖