ព្រះត្រៃបិដក ភាគ ៨៧

មនាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​អរូបព្រហ្ម មនាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខា​យតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
 [៤២១] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ធម្មាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637825390489672172
ទៅកាន់ទំព័រ៖