ព្រះត្រៃបិដក ភាគ ៨៧

ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខា​យតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
 [៤២២] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​សត្វ​ជា​រូ​បាវ​ចរៈ រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ រូបាយតនៈ កើតឡើង​ហើយ​ផង ឃានាយតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637825390716703409
ទៅកាន់ទំព័រ៖