ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២៥] រូបាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
ID: 637825391203296352
ទៅកាន់ទំព័រ៖