ព្រះត្រៃបិដក ភាគ ៨៧

កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ធម្មាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មានចិត្ត កាល​ច្យុត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង មនាយតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
 [៤២៨] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង សោតាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៤២៩] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637825391676160193
ទៅកាន់ទំព័រ៖