ព្រះត្រៃបិដក ភាគ ៨៧
[៤៣០] ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ មនាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[៤៣១] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា។បេ។
[៤៣២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ
ID: 637825391928347668
ទៅកាន់ទំព័រ៖