ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤៤០] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស កាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637825393457018972
ទៅកាន់ទំព័រ៖