ព្រះត្រៃបិដក ភាគ ៨៧
[៤៤១] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៤២] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។
ID: 637825393711706424
ទៅកាន់ទំព័រ៖