ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វដែលមិនមានចិត្តទាំងអស់ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៤៣] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ
ID: 637825393921574373
ទៅកាន់ទំព័រ៖