ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៤៤៥] ចក្ខាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់ដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
ID: 637825394374699350
ទៅកាន់ទំព័រ៖