ព្រះត្រៃបិដក ភាគ ៨៧

 [៤៤៦] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង មនាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង មនាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង។
 [៤៤៧] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637825394609244002
ទៅកាន់ទំព័រ៖