ព្រះត្រៃបិដក ភាគ ៨៧
[៦៤៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់កាមាវចរភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
ID: 637825432263685589
ទៅកាន់ទំព័រ៖