ព្រះត្រៃបិដក ភាគ ៨៧
[៦៤៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។
ID: 637825432485560592
ទៅកាន់ទំព័រ៖