ព្រះត្រៃបិដក ភាគ ៨៧

ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព កាល​ច្យុត​ចាក​កាមាវចរ​ភព និង​ពួក​អរូបព្រហ្ម ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង មនាយតនៈ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៦៤៦] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​អរូបភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 637825432708256462
ទៅកាន់ទំព័រ៖