ព្រះត្រៃបិដក ភាគ ៨៧
មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៧] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត
ID: 637825432971872207
ទៅកាន់ទំព័រ៖