ព្រះត្រៃបិដក ភាគ ៨៧

រូបាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​រូបាវចរ​ភព និង​ពួក​អរូបព្រហ្ម រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ឃានាយតនៈ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៦៤៨] ឃានាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ កាល​ច្យុត​ចាក​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព និង​ពួក​អសញ្ញ​សត្វ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង មនាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃា​នា​យតន របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 637825433212653437
ទៅកាន់ទំព័រ៖