ព្រះត្រៃបិដក ភាគ ៨៧

ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព និង​ពួក​អសញ្ញ​សត្វ មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ឃានាយតនៈ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៦៤៩] ឃានាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ឃានៈ កាល​ចាប់បដិសន្ធិ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 637825433450481148
ទៅកាន់ទំព័រ៖