ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវកាមរាគានុស័យផង នូវបដិឃានុស័យផង តែមិនមែនជាមិនកំណត់ដឹងនូវមានានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង បុគ្គលនោះ (មិនកំណត់ដឹង) នូវភវរាគានុស័យ។បេ។ មិនកំណត់ដឹងនូវអវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផងឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង នូវមានានុស័យផង តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង។
ID: 637826847947150355
ទៅកាន់ទំព័រ៖