ព្រះត្រៃបិដក ភាគ ៩២

ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង។
 [២២៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ​របស់​ស្រ្តី អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯឥត្ថិន្ទ្រិយ របស់​ស្រ្តី​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្រ្តី អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្រ្តី អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​សត្វ​អ្នក​មិនមែន​ជា​ស្រ្តី អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង។
 [២២៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​បុរស អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637827112934026097
ទៅកាន់ទំព័រ៖