ព្រះត្រៃបិដក ភាគ ៩២
ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមែនជាបុរស អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមែនជាបុរស អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមែនជាបុរស អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។
[២៣០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៣១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង
ID: 637827113163087948
ទៅកាន់ទំព័រ៖