ព្រះត្រៃបិដក ភាគ ៩២

 [២៣៣] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ អ្នក​មិន​មានហេតុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង សទ្ធិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ អ្នក​មិន​មានហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​មិន​មានហេតុ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង។
 [២៣៤] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ ជា​ញាណ​វិប្បយុត្ត​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង បញ្ញិ​ន្ទ្រិយ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637827113601328340
ទៅកាន់ទំព័រ៖