ព្រះត្រៃបិដក ភាគ ៩២
មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បញ្ញិន្ទ្រិយ របស់សត្វអ្នកមានចក្ខុ ជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វជាញាណវិប្បយុត្ត អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។
[២៣៥] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចិត្ត អ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចិត្តទាំងអស់នោះ កាលចាប់បដិសន្ធិ មិនកើតឡើងផង មនិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៣៦] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់ស្រ្តីអ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្រ្តីទាំងនោះ មិនមែនជាមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វមិនមែនជាស្រ្តី អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង
ID: 637827113871171742
ទៅកាន់ទំព័រ៖