ព្រះត្រៃបិដក ភាគ ៩២

 [២៣៨] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៣៩] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស មិនកើត​ឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637827114314153181
ទៅកាន់ទំព័រ៖