ព្រះត្រៃបិដក ភាគ ៩២
ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈ អ្នកមិនមានហេតុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមានឃានៈ អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុ អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។
[២៤២] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកជាញាណសម្បយុត្ត អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកជាញាណវិប្បយុត្ត អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។
ID: 637827114799955923
ទៅកាន់ទំព័រ៖