ព្រះត្រៃបិដក ភាគ ៩២
បញ្ញិន្ទ្រិយ របស់សត្វ អ្នកជាញាណវិប្បយុត្ត អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វ អ្នកជាញាណវិប្បយុត្ត អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។
[២៤៣] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមានចិត្ត អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចិត្តទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង មនិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៤៤] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឥត្ថិន្ទ្រិយរបស់សត្វ អ្នកមិនមែនជាស្ត្រី អ្នកមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។
ID: 637827115034174586
ទៅកាន់ទំព័រ៖