ព្រះត្រៃបិដក ភាគ ៩២

មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស មិនមែន​ជា​ស្ត្រី​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ មិនកើត​ឡើង​ផង។
 [២៤៥] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៤៦] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស មិនកើត​ឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637827115295123911
ទៅកាន់ទំព័រ៖