ព្រះត្រៃបិដក ភាគ ៩២
[២៤៨] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមិនមានហេតុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយរបស់ស្ត្រី អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមិនមានហេតុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។
[២៤៩] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់សត្វ មិនមែនជាស្ត្រី អ្នកជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកជាញាណវិប្បយុត្តទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង
ID: 637827115728110305
ទៅកាន់ទំព័រ៖