ព្រះត្រៃបិដក ភាគ ៩២

មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ​របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៥២] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស មិនកើត​ឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង។
 [២៥៣] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា មិនកើត​ឡើង
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637827116272975650
ទៅកាន់ទំព័រ៖