ព្រះត្រៃបិដក ភាគ ៩២

ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស អ្នក​មិន​មានហេតុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង។
 [២៥៥] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស ជា​ញាណ​វិប្បយុត្ត​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង បញ្ញិ​ន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បញ្ញិ​ន្ទ្រិយ​របស់​បុរស ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស ជា​ញាណ​វិប្បយុត្ត​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637827116720487229
ទៅកាន់ទំព័រ៖