ព្រះត្រៃបិដក ភាគ ៩២

 [២៥៦] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នកមាន​ចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ​របស់​សត្វ អ្នក​មិន​មានចិត្ត​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង មនិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៥៧] ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​សោមនស្ស ក្នុង​បវត្តិកាល ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល។
 [២៥៨] ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637827116967213904
ទៅកាន់ទំព័រ៖