ព្រះត្រៃបិដក ភាគ ៩២
ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។
[២៥៩] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។
[២៦០] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង
ID: 637827117194736735
ទៅកាន់ទំព័រ៖