ព្រះត្រៃបិដក ភាគ ៩២

បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ អ្នក​ប្រាសចាក​ញាណ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​ញាណ ក្នុង​បវត្តិកាល ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល។
 [២៦១] ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ អ្នក​មិន​មានចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល។
 [២៦២] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637827117460049203
ទៅកាន់ទំព័រ៖