ព្រះត្រៃបិដក ភាគ ៩២

សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​សោមនស្ស ទាំង​ប្រាសចាក​ឧបេក្ខា។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស ក្នុង​បវត្តិកាល ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​ឧបេក្ខា ទាំង​ប្រាសចាក​សោមនស្ស។
 [២៦៣] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637827117666455427
ទៅកាន់ទំព័រ៖