ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ របស់សត្វ អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ទាំងប្រកបដោយសទ្ធា ក្នុងបវត្តិកាល ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ គឺពួកសត្វ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកសោមនស្ស ទាំងប្រាសចាកសទ្ធា។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកសទ្ធា ទាំងប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ គឺពួកសត្វ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ទាំងប្រាសចាកសោមនស្ស។
[២៦៤] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។
ID: 637827117863499260
ទៅកាន់ទំព័រ៖