ព្រះត្រៃបិដក ភាគ ៩២

សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​សោមនស្ស ទាំង​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង បញ្ញិ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​សោមនស្ស ទាំង​ប្រាសចាក​ញាណ។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​ញាណ ទាំង​ប្រកបដោយ​សោមនស្ស ក្នុង​បវត្តិកាល ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​ញាណ ទាំង​ប្រាសចាក​សោមនស្ស។
 [២៦៥] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637827118088498662
ទៅកាន់ទំព័រ៖