ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកសោមនស្ស ក្នុងបវត្តិកាល ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ គឺពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើងផង មនិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៦៦] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកឧបេក្ខា ទាំងប្រកបដោយសទ្ធា ក្នុងបវត្តិកាល ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ គឺពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកឧបេក្ខា ទាំងប្រាសចាកសទ្ធា។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។
ID: 637827118314614707
ទៅកាន់ទំព័រ៖