ព្រះត្រៃបិដក ភាគ ៩២
សទ្ធិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកសទ្ធា ទាំងប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ គឺពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកសទ្ធា ទាំងប្រាសចាកឧបេក្ខា។
[២៦៧] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកឧបេក្ខា ទាំងប្រកបដោយញាណ ក្នុងបវត្តិកាល ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ គឺពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកឧបេក្ខា ទាំងប្រាសចាកញាណ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។
ID: 637827118563520656
ទៅកាន់ទំព័រ៖