ព្រះត្រៃបិដក ភាគ ៩២

 [៣០២] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា មិនកើត​ឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៣០៣] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637827150879799630
ទៅកាន់ទំព័រ៖