ព្រះត្រៃបិដក ភាគ ៩២
ចក្ខុន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុ អ្នកមិនមានហេតុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វអ្នកមិនមានហេតុ អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វអ្នកមិនមានហេតុ អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[៣០៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុ អ្នកប្រកបដោយញាណទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុ អ្នកប្រាសចាកញាណទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។
ID: 637827151127611167
ទៅកាន់ទំព័រ៖