ព្រះត្រៃបិដក ភាគ ៩២

ឯឥត្ថិន្ទ្រិយ​របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឥត្ថិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឥត្ថិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្រ្តី អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៣០៧] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637827151561560211
ទៅកាន់ទំព័រ៖