ព្រះត្រៃបិដក ភាគ ៩២
ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[៣០៨] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយរបស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣០៩] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស មិនកើតឡើង ក្នុងទីនោះ
ID: 637827151802030018
ទៅកាន់ទំព័រ៖