ព្រះត្រៃបិដក ភាគ ៩២

ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៣១០] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា មិនកើត​ឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637827152013606464
ទៅកាន់ទំព័រ៖